ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកភ្លៀងនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ និងលោកមេឃុំឈើទាល បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកភ្លៀងនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានផលប៉ះពាល់ដល់ស្រែវស្សារបស់ប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ដែលមានព្រំប្រទល់ជាប់ឃុំបាធាត និងឃុំជ្រៃរបស់ខេត្តព្រៃវែង និងបានទៅពិនិត្យអាងទឹកកំពង់ជ្រៃ ជាអាងទឹករួមគ្នារវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយតាមការចុះពិនិត្យនេះអាចសន្និដ្ឋានបានថាផលប៉ះពាល់មិនមានបញ្ហាធំដុំនៅឡើយទេ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជួយជាថវិកាចំនួន២សែនរៀល ដល់មេឃុំឈើទាល ដើម្បីដាក់លូបង្ហូរទឹកជូនប្រជាពលរដ្ឋ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា